សិក្ខាសាលាស្តីពីការផ្សព្វផ្សាយពូជស្រូវក្នុងស្រុកដែលធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ នៅក្នុងខេត្តបន្ទាយមានជ័យ ព្រែវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ

ក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហាន២ (TSSD-AF) បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយពូជស្រូវក្នុងស្រុកដែលធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ នៅក្នុងខេត្តគោលដៅចំនួន០៤ គឺ ខេត្តបន្ទាយមានជ័យ ព្រែវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ។

សកម្មភាពអនុវត្តន៍គម្រោងTSSD-AF នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២០ ដែលមានសិក្ខាកាមសរុបចំនួន៥៣ នាក់ ស្ត្រី ១៤នាក់ មកពីស្រុកគោលដៅចំនួន ៥ ស្រុក

width=

សកម្មភាពអនុវត្តន៍គម្រោងTSSD-AF នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃពុធ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមចំនួន៥៨នាក់ ស្រី១០នាក់ មកពីស្រុកគោលដៅទាំង៤។

 

សកម្មភាពអនុវត្តន៍គម្រោងTSSD-AF នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅថ្ងៃព្រហស្បតិ៍៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមចំនួន៤៧នាក់ ស្រី១៣នាក់។

សកម្មភាពអនុវត្តន៍គម្រោងTSSD-AF នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅថ្ងៃសុក្រ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមចំនួន៥៥នាក់ ស្រី០៧នាក់។