វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍ចល័តអាយស៊ីធី​ (Tablet,Smart phone and Apps) និងប្រព័ន្ធផ្តល់ព័ត៌មានផ្សព្វផ្សាយ របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ (MAFF Extension Hub) នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

នៅថ្ងៃចន្ទ ទី០៤ និងថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាបជំហាន២ បានសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍ចល័តអាយស៊ីធី​ (Tablet,Smart phone and Apps) និងប្រព័ន្ធផ្តលព័ត៌មានផ្សព្វផ្សាយ របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ (MAFF Extension Hub) សម្រាប់មន្ត្រីផ្សព្វផ្សាយឃុំ និងមន្ត្រីកសិកម្ម ដែលមានសិក្ខាកាមចូលរួមនៅខេត្តត្បូងឃ្មុំសរុបចំនួន២១នាក់ ស្រី្ត១២នាក់ និងខេត្តកំពង់ចាម មានសិក្ខាកាមសរុបចំនួន២០នាក់ ដែលមកពីស្រុកគោលដៅចំនួន ៣ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស។

width=

នៅថ្ងៃព្រហស្បតិ៍ ទី៧ និងថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមស្ថិតក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២(TSSD-AF) សហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីផ្សព្វផ្សាយចល័តឃុំ (CMAW) ក្រុមទី២ ស្តីពីការប្រើប្រាស់ Tablet, Smart Phone ,App និង MAFF Extension Hub ដែលមានមន្ត្រីផ្សព្វផ្សាយចល័តឃុំចូលរួមចំនួន២០ នាក់ ស្ត្រី១១នាក់។