ទស្សនកិច្ចសិក្សាអំពីខ្សែចង្វាក់ផលិតកម្ម ដំណាំផ្លែស្រការនាគនិង ចេកអំបូង សម្រាប់នាំចេញ

 ទស្សកិច្ចសិក្សា អំពីខ្សែចង្វាក់ផលិតកម្មដំណាំផ្លែស្រការនាគ និងចេកអំបូង សម្រាប់នាំចេញទៅក្រៅប្រទេស របស់ក្រុមហ៊ុន ហុង អាញ់ នៅឃុំអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី ។

នៅថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០១៧ គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប TSSD ធ្វើទស្សនៈកិច្ចសិក្សា ចម្ការផ្លែស្រកានាគ ផ្លែចេកអំបូង និងកន្លែងវេចខ្ចប់ នៅក្រុមហ៊ុន ហុង អាញ់ អណ្តូងមាស ដែលមានផ្ទៃដី ចំនួន១០០០០ហិកតា សម្រាប់ផលិតកម្មផ្លែឈើសម្រាប់នាំចេញទៅក្រៅប្រទេស ស្ថិតនៅភូមិIII  ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី សមាសភាពចូលរួមមាន DCU, GDA, PAC, PAEA, PAMRIC, PIC ASM សរុបចំនួន ២៦នាក់ ស្ត្រី ០២នាក់ ។