សិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាពថវិកាឆ្នាំ២០១៨

ថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៧ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប(TSSD/ADB) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ សម្រាប់គម្រោងTSSD-AF ដោយមានខេត្តគោលដៅអនុវត្តន៍គម្រោង ចំនួន៧ខេត្ត បានចូលរួម មានដូចជា ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រៃវែង និងខេត្តបាត់ដំបង  ក្រោមអធិបតីភាព លោក សំ ឆោមសង្ហា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង TSSD MAFF-DCU ដែលប្រារព្ធឡើងនៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ក្រុងកំពត។