ការប្រគល់ឧបករណ៍ដាំគ្រាប់ស្រូវ Eliseeder ចំនួន០៥គ្រឿង ដល់សហគមន៍ផលិតពូជស្រូវ ខេត្តព្រៃវែង

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្រ្តីសម្របសម្រួលថ្នាក់ជាតិ នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន ២ (TSSD-AF) បានចុះប្រគល់ឧបករណ៍ដាំគ្រាប់ស្រូវ Eliseeder ចំនួន០៥គ្រឿង ដល់លោកប្រធានសម្របសម្រួលកសិកម្មថ្នាក់ខេត្តព្រៃវែង សម្រាប់ផ្តល់ជូនក្រុមផលិតពូជស្រូវ ដែលរួមមាន៖ ១.សហគមន៍ភ្នំរីកចម្រើន ស្រុកស្វាយអន្ទរ ២.សហគមន៍សេរីឧត្តមអន្លង់សរ ស្រុកស៊ីធរកណ្តាល ៣.សហគមន៍ទ្រទ្រុងកសិករ ស្រុកស៊ីធរកណ្តាល ៤.សហគមន៍បូពារសែនជ័យស្រុកព្រះស្តេច ៥.សហគមន៍ភូមិព្រែកផ្តៅ ស្រុកកំពង់ត្របែក។

width=