ការប្រគល់ឧបករណ៍ដាំគ្រាប់ស្រូវ Eliseeder ចំនួន០៦គ្រឿង ដល់សហគមន៍ផលិតពូជស្រូវ ខេត្តកំពង់ចាម

នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារមន្រ្តីសម្របសម្រួលថ្នាក់ជាតិ នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប-ជំហាន ២ (TSSD-AF) បានចុះប្រគល់ឧបករណ៍ដាំគ្រាប់ស្រូវ Eliseeder ចំនួន០៦គ្រឿង ដល់លោកប្រធានសម្របសម្រួលកសិកម្មថ្នាក់ខេត្តកំពង់ចាម សម្រាប់បែងចែកដល់សហគមន៍ផលិតពូជស្រូវទាំង០៦ ដែលក្នុង១សហគមន៍កសិកម្ម ទទួលបានឧបករណ៍ដាំគ្រាប់ស្រូវចំនួន០១គ្រឿង ។ ក្នុងនោះផងដែរ តំណាងសហគមន៍កសិកម្មទាំង០៦ បានថ្លែងអំណរគុណដល់គម្រោង TSSD-AF ដែលបានយកចិត្តទុកដាក់ និងបានផ្តល់ឧបករណ៍ដាំគ្រាប់ស្រូវ ដែលកសិករនៅក្នុងសហគមន៍ទាំងអស់ត្រូវការឧបករណ៍ដើម្បីសម្រួលក្នុងកិច្ចការធ្វើផលិតកម្មពូជស្រូវ។

width=