វគ្គបណ្តុះបណ្តាលប្រើប្រាស់បណ្ដាញសង្គមក្នុងការជំរុញទីផ្សារ (Social Media Marketing) តាមរយៈប្រព័ន្ធអនឡាញ (Microsoft Team) ដល់ខេត្តគោលដៅទាំង៧ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង ខេត្តព្រៃវែង

ចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ ដល់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ ដោយស្ថិតក្នុងក្របខណ្ឌគម្រោងកាត់កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ដោយមានការសហការជាមួយមន្រ្តីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកវគ្គបណ្តុះបណ្តាល និងបានបញ្ចប់ដោយជោគជ័យ លើវគ្គការប្រើប្រាស់បណ្ដាញសង្គមក្នុងការជំរុញទីផ្សារ (Social Media Marketing) តាមរយៈប្រព័ន្ធអនឡាញ (Microsoft Team) ដល់មន្រ្តីផ្សព្វផ្សាយកសិកម្មចល័តឃុំ សម្រាប់ខេត្តគោលដៅទាំង៧ ដែលមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង ខេត្តព្រៃវែង។

width=