ក្រុមការងារសេវាករទី៨ ខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សាអំពីតម្រូវការជ្រើសរើសពូជស្រូវ ជីគីមី និងប្រមូលបញ្ជីឈ្មោះក្រុមមីគស្រូវ និងបានចុះទៅមើលកន្លែងទីតាំងដើម្បីត្រៀមធ្វើស្រែបង្ហាញ

កាលពីថ្ងៃអង្គារ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១៥ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង០៩៖៣០នាទី ស្ថិតក្នុងក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ ក្រុមការងារសេវាករទី៨ ខេត្តបន្ទាយមានជ័យ ចុះជួបជាមួយតំណាងក្រុមមីគស្រូវចំនួន៩នាក់ស្រី០១នាក់ ដើម្បីជជែកពិភាក្សាអំពីតម្រូវការជ្រើសរើសពូជស្រូវ ជីគីមី និងប្រមូលបញ្ជីឈ្មោះក្រុមមីគស្រូវ និងបានចុះពិនិត្យមើលកន្លែងទីតាំងដើម្បីត្រៀមធ្វើស្រែបង្ហាញ នៅភូមិរកា ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

width=