ដំណើរបេសកកម្មរបស់មន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យមើលការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ TSSD-AF នៅខេត្តកំពង់ចាម

នៅថ្ងៃអង្គារ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ បានចូលរួមអមដំណើរមន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះបំពេញបេសកកម្មពិនិត្យមើលការអនុវត្តគម្រោង TSSD-AF នៅតាមឃុំ សង្កាត់គោលដៅមួយចំនួន ក្នុងខេត្តកំពង់ចាម ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ការអនុវត្តសុវត្ថិភាពសង្គម និងបរិស្ថាននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ កំណត់បញ្ហាប្រឈមនានាដែលកំពុងកើតមានក្នុងការអនុវត្តគម្រោង និងផ្តល់អនុសាសន៍រកដំណោះស្រាយ និងព្រមព្រៀងលើវិធានការនានា។ ក្នុងនោះចុះពិនិត្យមើលទីតាំងសាងសង់ និងពិនិត្យមើលលើលទ្ធផលទី២ រួមទាំងសកម្មភាពសេវាករទី៨ និងប្រជុំជាមួយឃុំ ក្រុមគាំទ្រស្រុក ខេត្ត និងសេវាករនៅសាលាឃុំ។

width=