ការចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ TSSD-AF នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រុមការងារថ្នាក់ជាតិ នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ បន្តចូលរួមអមដំណើរមន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពគម្រោងTSSD-AF ម៉ោង៨:៣០នាទី នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក និងប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ និងត្រី កង្កែប ម៉ោង ១០:៣០នាទី នៅភូមិមុខឈ្នាង ឃុំស្ពានស្រែង ខេត្តបន្ទាយមានជ័យ។

width=