វគ្គបណ្តុះបណ្តាល និងការអនុវត្តការធ្វើជីកំប៉ុស្តគោក នៅខេត្តកំពង់ធំ

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តកំពង់ធំ និងក្រុមការងារមន្រ្តី​គាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) បានរៀបចំវគ្គបណ្តុះបណ្តាល និងការអនុវត្តការធ្វើជីកំប៉ុស្តគោក សម្រាប់បង្ហាញបច្ចេកទេសដំណាំបន្លែ ដល់កសិករ សរុបចំនួន ០៤ បង្ហាញ ដូចមានលម្អិតខាងក្រោម៖

១-ស្រុកសណ្តាន់ នៅភូមិវាលព្រីង ឃុំឈើទាល ចំនួន០១បង្ហាញ

២-ស្រុកស្ទោង នៅភូមិតាចរ ឃុំទ្រា ចំនួន០១បង្ហាញ

៣-ស្រុកប្រាទបល្ល័ង្គ ភូមិក្រយា ឃុំក្រយា ចំនួន០១បង្ហាញ

៤-ស្រុកកំពង់ស្វាយ ភូមិអូររំដេង ឃុំត្រពាំងឬស្សី ចំនួន០១បង្ហាញ។

width=