ការបង្ហាញបច្ចេកទេសដំណាំស្រូវ (ផលិតកម្មស្រូវពូជ) ដោយប្រើឧបករណ៍អូសដាំ ( Eli seeder) នៅក្រុមកសិករផលិតស្រូវពូជអូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោង TSSD-AF ខេត្តកំពង់ធំ និងដោយមានការចូលរួមពីមន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ (CMAWs) មន្រ្តីគាំទ្រផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្រ្តីទីផ្សារ និងព័ត៌មានវិទ្យាជនបទ (PAMRIC) បានចូលរួមការបង្ហាញបច្ចេកទេសដំណាំស្រូវ (ផលិតកម្មស្រូវពូជ) លើពូជ OM 5451 ដោយប្រើឧបករណ៍អូសដាំ ( Eli seeder) លើផ្ទៃដីទំហំ ១ហិកតា នៅក្រុមកសិករផលិតស្រូវពូជអូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

width=