ការចុះផ្តល់សម្ភារៈ រួមមាន៖ ពូជកង្កែប ចំណី តង់ ស្បៃសំណាញ់ ជូនកសិករអនុវត្តបង្ហាញ ការភ្ញាស់កូនកង្កែប នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង និងនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តសៀមរាប បានចុះផ្តល់សម្ភារៈ រួមមាន៖ ពូជកង្កែប ចំណី តង់ និងស្បៃសំណាញ់ ជូនកសិករអនុវត្តបង្ហាញ ការភ្ញាស់កូនកង្កែប ចំនួន០២កន្លែង នៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង និងមួយកន្លែងទៀតនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីភ្ញាស់កូនកង្កែបលក់ជូនក្រុមកែលម្អទីផ្សារក្នុងស្រុកគោលដៅ។

width=