ការណែនាំអំពីបទដ្ឋានចំណូល-ចំណាយលើការប្រើប្រាស់សេវាដាំស្រូវដោយម៉ាស៊ីនដាំគ្រាប់ស្រូវ (ELI SEEDER) ដល់សហគមន៍កសិកម្ម ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តព្រៃវែង និងដឹកនាំដោយលោកទីប្រឹក្សាត្រួតពិនិត្យវាយតម្លៃគម្រោង និងមន្រ្តីគាំទ្រទីផ្សារកសិកម្ម និងព័ត៌មានវិទ្យាជនបទ (PAMRIC) និងមន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) តាមស្រុកនីមួយៗ ស្រុកស្វាយអន្ទរ ស៊ីធរកណ្តាល កំពង់ត្របែក និងស្រុកព្រះស្តេច បានប្រជុំជាមួយក្រុមផលិតពូជស្រូវរបស់សហគមន៍ភ្នំគង់រីកចំរើន និងសហគមន៍ទ្រទ្រង់កសិករ ស្តីពីបទដ្ឋានចំណូល-ចំណាយលើការប្រើប្រាស់សេវាដាំស្រូវដោយម៉ាស៊ីនដាំគ្រាប់ស្រូវ (ELI SEEDER) ដោយបានពន្យល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ម៉ាស៊ីនដាំគ្រាប់ស្រូវ និងការប្រើប្រាស់សេវាដាំគ្រាប់ស្រូវដល់សមាជិកក្រុមផលិតពូជស្រូវ ក្នុងនោះដោយមានការចូលរួមក្រុមផលិតពូជស្រូវ៤ក្រុមគឺ មកពីសហគមន៍ភ្នំរីកចម្រើន ទ្រទ្រង់កសិករ បូពា៌សែនជ័យ និងសហគមន៍ភូមិព្រែកផ្តៅ សរុប៣៣នាក់ ស្រី១៦នាក់។

width=