ការប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ម៉ាស៊ីនដាំស្រូវ Eli Seeder ដល់សហគមន៍កសិកម្មផលិតពូជស្រូវចំនួន០៣ ក្នុងខេត្តសៀមរាប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តសៀមរាប និងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ បានរៀបចំប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ម៉ាស៊ីនដាំស្រូវ Eli Seeder ដល់សហគមន៍ផលិតពូជស្រូវចំនួន០៣សហគមន៍ មានដូចជា៖ សហគមន៍ត្បែងលិចជោគជ័យ នៅឃុំត្បែង ស្រុកបន្ទាយស្រី សហគមន៍គោកត្រុំសាមគ្គី នៅឃុំស្រណាល ស្រុកក្រឡាញ់ និងសហគមន៍មោងជើងជោគជ័យ នៅឃុំមោង ស្រុកស្រីស្នំ ដែលមានអ្នកចូលរួមសរុប៤១នាក់ ស្រី២០នាក់។

width=