ប្រជុំការងារគ្រប់គ្រងការកត់ត្រា និងប្រើប្រាស់ម៉ាស៊ីនដាំគ្រាប់ស្រូវ Eli seeder នៅស្រុកគោលដៅ ក្នុងខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងខេត្តបន្ទាយមានជ័យ និងដឹកនាំក្រុមការងារថ្នាក់ជាតិ និងមន្រ្តីគាំទ្រទីផ្សារកសិកម្ម និងព័ត៌មានវិទ្យាជនបទ (PAMRIC) មន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងភ្នាក់ងារផ្សព្វផ្សាយចល័តឃុំ (CMAWs) បានរៀបចំប្រជុំស្តីពី ការងារគ្រប់គ្រងការកត់ត្រា និងប្រើប្រាស់ម៉ាស៊ីនដាំគ្រាប់ស្រូវ Eli Seeder នៅក្រុមកសិករផលិតពូជស្រូវពោធិរាំបុណ្យចម្រើនផល ឃុំពន្លៃ ស្រុកភ្នំស្រុក ដែលមានឣ្នកចូលរួមសរុប ១៦នាក់ ស្រី ០៣នាក់ ក្រុមកសិករផលិតពូជស្រូវរំដួលទានកាំ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ដែលមានឣ្នកចូលរួមសរុប ១១នាក់ ស្រី ០២នាក់ និងក្រុមកសិករផលិតពូជស្រូវសំរោងមានជ័យ ឃុំសំរោង ស្រុកឣូរជ្រៅ ដែលមានឣ្នកចូលរួមសរុប ០៩នាក់ ស្រី ០២នាក់។

width=