ការបង្ហាញបច្ចេកទេសដំណាំស្រូវលើពូជផ្ការំដួល ដោយប្រើឧបករណ៍អូសដាំ (Eli seeder) លើផ្ទៃដីទំហំ ១ហិកតា នៅក្រុមកសិករផលិតស្រូវពូជ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារមន្រ្តីអនុវត្តន៍គម្រោងខេត្តសៀមរាប មន្រ្តីផ្សព្វផ្សាយកសិកម្មស្រុក (AERISO) និងមន្ត្រីផ្សព្វផ្សាយកសិកម្មចល័តឃុំ ( CMAWs) បានរៀបចំការបង្ហាញបច្ចេកទេសដំណាំស្រូវលើពូជផ្ការំដួល ដោយប្រើឧបករណ៍អូសដាំ (Eli seeder) លើផ្ទៃដីទំហំ ១ហិកតា នៅក្រុមកសិករផលិតស្រូវពូជ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានអ្នកចូលរួម២៨នាក់ ស្រី១៨នាក់។

width=