ការចុះតាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារក្នុងស្រុកគោលដៅ ខេត្តកំពង់ធំ

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ និងក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តសកម្មភាពការងារ ក្នុងខេត្តកំពង់ធំ ដោយបានចុះពិនិត្យសកម្មភាពដូចខាងក្រោម៖

១-ពិនិត្យ​ ABE (ភាស់កូនមាន់ ) នៅភូមិតាអាំ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ និង ភូមិបុស្សស្រម៉ោចឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក

២-ពិនិត្យកសិករ បង្ហាញដំណាំបន្លែ(ត្រសក់ចំណារ) នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ

៣-ពិនិត្យកសិករ បង្ហាញដំណាំស្រូវ (៥៤៥១) ភ្ជាប់ទីផ្សារ នៅភូមិប្រដុំ ឃុំម្សាក្រង ស្រុកស្ទោង។

width=