ចុះពិនិត្យវឌ្ឍនភាពគម្រោង TSSD-AF របស់ក្រុមបេសកកម្ម ADB និង IFAD ក្នុងស្រុកគោលដៅ ខេត្តកំពង់ធំ

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តកំពង់ធំ បានចូលរួមអមដំណើបេសកកម្ម ក្រុមការងារថ្នាក់ជាតិ និង ADB IFAD ចុះពិនិត្យវឌ្ឍនភាពគម្រោងដែលមានសកម្មភាពដូចខាងក្រោម៖

-សកម្មភាពទី១៖ ជួបប្រជុំជាមួយក្រុមកែលម្អទីផ្សារស្រូវ នៅឃុំមានរិទ្ធ ស្រុកសណ្តាន់

-សកម្មភាពទី២៖ ជួបប្រជុំជាមួយក្រុមកែលម្អទីផ្សារមាន់ និងពិនិត្យការបង្ហាញបច្ចេកទេសចិញ្ចឹមទាកាប៉ា នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ

-សកម្មភាពទី៣៖ ជួបពិភាក្សាពិនិត្យលើរបាយការណ៍វឌ្ឍនភាពរបស់ស្ថានីយកសិកម្មបល្ល័ង្គ។

width=