ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីសហគ្រាសភ្ញាស់កូនមាន់ចំនួន២កន្លែង នៅភូមិគោកចិន និងភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តសៀមរាប បានចូលរួមសម្របសម្រួលជូនកសិករសហគ្រាសភ្ញាស់កូនមាន់ និងអ្នកប្រមូលទិញមាន់ គាំទ្រដោយក្រុមការងារអនុវត្តគម្រោងខេត្តកំពង់ធំ បានមកទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីសហគ្រាសភ្ញាស់កូនមាន់ចំនួន២កន្លែង នៅភូមិគោកចិន និងភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំនួន២១នាក់ ស្រី១០នាក់។

width=