ចុះពិនិត្យវឌ្ឍនភាពការចិញ្ចឹមមាន់សាច់ កង្កែប និងដំណាំ ក្នុងស្រុកគោលដៅនីមួយៗ ខេត្តសៀមរាប

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តសៀមរាប បានចូលរួមសម្របសម្រួលជូនក្រុមការងារថ្នាក់ជាតិ ចុះត្រួតពិនិត្យលើ៖

១•ការបង្ហាញចិញ្ចឹមកង្កែបសាច់ ចំនួន១កន្លែង ភូមិសន្លោង ឃុំចាន់ស ស្រុកសូទ្រនិគម

២•ការបង្ហាញផលិតកម្មមាន់សាច់ ចំនួន១កន្លែង នៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម

៣•ការបង្ហាញផលិតកម្មស្រូវ ចំនួន១កន្លែង នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម

៤•ការបង្ហាញបន្លែ នៅភូមិតាព្រុំ ឃុំសង្វើយ ស្រុកជីក្រែង

៥•ការបង្ហាញមាន់សាច់ ចំនួន១កន្លែង នៅភូមិដំរីឆ្លង ឃុំសង្វើយ។

width=