ចុះពិនិត្យវឌ្ឍនភាពលើការបង្ហាញបច្ចេកទេសដំណាំស្រូវ ផលិតកម្មចិញ្ចឹមមាន់ និងកង្កែប ក្នុងខេត្តគោលដៅនីមួយៗ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តបន្ទាយមានជ័យ ចូលរួមអមដំណើរក្រុមការងារថ្នាក់ជាតិ ចុះពិនិត្យវឌ្ឍនភាពលើការបង្ហាញបច្ចេកទេសដំណាំស្រូវ ផលិតកម្មចិញ្ចឹមមាន់ និងកង្កែប ដែលមានសកម្មភាពដូចខាងក្រោម៖

-ការបង្ហាញបច្ចេកទេសដំណាំស្រូវចំនួន ០២បង្ហាញ នៅភូមិវត្តចាស់ ឃុំថ្មពួក និងភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក

-ការបង្ហាញផលិតកម្មភ្ញាស់កូនមាន់ បង្កាត់សិប្បនិម្មិត នៅឃុំគោករមៀត ស្រុកថ្មពួក

-ការបង្ហាញបច្ចេកទេសចិញ្ចឹមមាន់សាច់ចំនួន ០២បង្ហាញ នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ និងភូមិគោកព្រេច ឃុំគោកករមៀត ស្រុកថ្មពួក

-ការបង្ហាញបច្ចេកទេសចិញ្ចឹមមាន់សាច់ចំនួន ០២បង្ហាញ នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា និងភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ

-ការបង្ហាញបច្ចេកទេសចិញ្ចឹមកង្កែបចំនួន ០១បង្ហាញ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក។

width=