ប្រជុំវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ នៅទីរួមខេត្តសៀមរាប

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ អង្គភាពគ្រប់គ្រងគម្រោង (MAFF-TSSD-AF) បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត (PAC និង PAMRIC) ក្រុមការងារសេវាករទី៨ និងក្រុមការងារទីប្រឹក្សាអនុវត្តគម្រោង (PIC) សរុប៥៣នាក់ (ស្រ្តី០៧នាក់។ គោលបំណងនៃកិច្ចប្រជុំដើម្បី៖

• ពិនិត្យ និងពិភាក្សាលើរបាយការណ៍នៃការអនុវត្តគម្រោងក្នុងត្រីមាសទី៣ ឆ្នាំ២០២២

• ពិភាក្សាលើបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងដំណោះស្រាយ និងបញ្ហាផ្សេងៗក្នុងបេសកកម្មពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងកាលពីខែកញ្ញា-តុលា ឆ្នាំ២០២២

• ពិភាក្សាលើផែនការសកម្មភាពគ្រោងអនុវត្តក្នុងឆ្នាំ២០២៣។

width=