សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ នៅខេត្តគោលដៅទាំងប្រាំពីរ រួមាន៖ខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង

នៅថ្ងៃទី១០-១៣ ខែមករា ឆ្នាំ២០២៣ និងថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០២៣ ស្ថិតក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចក្នុងតំបន់ទន្លេសាប ជំហាន២ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ នៅខេត្តគោលដៅទាំងប្រាំពីរ ក្រោមអធិបតីភាពលោកប្រធានសម្របសម្រួលថ្នាក់ខេត្ត លោកនាយកគ្រប់គ្រងគម្រោង និងតំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គជអប) ព្រមទាំងក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្ត និងសមាជិកសមាជិកា ដែលជាសេវាករ មន្រ្តីកសិកម្មស្រុក មន្រ្តីផ្សព្វផ្សាយព័ត៌មានចល័តឃុំ និងអ្នកពាក់ព័ន្ធទាំងអស់។ សិក្ខាសាលាផ្សព្វផ្សាយនេះ គឺផ្តោតសំខាន់លើការដាក់ឲ្យអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ និងបង្កើននូវការយល់ដឹងថ្មីៗជូនដល់មន្ត្រីពាក់ព័ន្ធ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម។

សកម្មភាពសិក្ខាសាលាផ្សព្វផ្សាយនៅខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣

width=

សកម្មភាពសិក្ខាសាលាផ្សព្វផ្សាយនៅខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣

សកម្មភាពសិក្ខាសាលាផ្សព្វផ្សាយនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣

សកម្មភាពសិក្ខាសាលាផ្សព្វផ្សាយនៅខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣

សកម្មភាពសិក្ខាសាលាផ្សព្វផ្សាយនៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣

សកម្មភាពសិក្ខាសាលាផ្សព្វផ្សាយនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

សកម្មភាពសិក្ខាសាលាផ្សព្វផ្សាយនៅខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣