ចុះពិនិត្យផ្លូវបេតុងប្រវែង ៥៩០ម៉ែត្រ នៅភូមិទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយប្រធានគាំទ្រគម្រោងថ្នាក់ខេត្តកំពង់ចាម, លោកប្រធានសម្របសម្រួលថ្នាក់ខេត្ត និងក្រុមការងារគម្រោង បានអញ្ជើញចុះពិនិត្យផ្លូវបេតុងប្រវែង ៥៩០ម៉ែត្រ នៅភូមិទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ផ្លូវនេះសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហ៊ាន២ (TSSD-AF) និងបន្ទាប់មកឯកឧត្តមបានជួបសំណេះសំណាលជាមួយក្រុមកែលម្អជីវភាព (LIG ) និងក្រុមកែលម្អទីផ្សារមាន់( MIG) ឃុំអង្គរបាន ដែលមានអ្នកចូលរួមចំនួន៥០នាក់ និងស្រីចំនួន២៧នាក់។

width=