ចុះពិនិត្យ និងប្រជុំវាយតម្លៃក្រុមមីគត្រី និងក្រុមមីគបន្លែ ក្នុងឃុំគោលដៅ ខេត្តព្រៃវែង

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារសេវាករទី៨ ខេត្តព្រៃវែង បានរៀបចំប្រជុំវាយតម្លៃក្រុមមីគត្រីអភិវឌ្ឍន៍ឃុំជាងដែក ដែលនៅភូមិអង្គរ ឃុំ ជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានសមាសភាពអ្នកចូលរួមមាន អនុប្រធានក្រុម អ្នកសម្របសម្រួលតាមភូមិ និងសមាជិកក្រុមមីគត្រី ដែលមានអ្នកចូលរួមសរុបចំនួន១៨នាក់ ស្ត្រី០២នាក់ និងក្រុមមីគបន្លែរីកចម្រើនឃុំព្រៃដើមថ្នឹង នៅភូមិព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានអ្នកចូលរួមសរុបចំនួន១៨នាក់ ស្រ្តីចំនួន១២នាក់។

width=