ដល់មន្រ្តីផ្សព្វផ្សាយ និងគណ​:​កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់

ដោយមានការសហការណ៏ និងគាំទ្រពីមន្រ្តីទទួលបន្ទុកយេនឌ័រនៅថ្នាក់ខេត្ត និងទីប្រឹក្សា​​​ LIMCA មន្រ្តីទទួលបន្ទុកយេនឌ័រថ្នាក់ស្រុកបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ រយះពេល០២ថ្ងៃ នៅតាមស្រុកគោលដៅរបស់គម្រោង។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺ ផ្ដល់ចំណេះដឹងមូលដ្ឋានអំពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ និងពង្រឹងសមត្ថភាពពីរបៀបរៀបចំកិច្ចតែងការមេរៀនសមស្របសម្រាប់បង្រៀនដល់មន្រ្តីផ្សព្វផ្សាយ និងគណ​:​កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ សម្រាប់ផ្សព្វផ្សាយបន្តដល់សមាជិកក្រុមកែលម្អជីវភាព។ ខ្លឹមសារសំខាន់នៃមេរៀនគឹផ្តោតលើគោលគំនិតគន្លឹះរបស់យេនឌ័រ ស្វែងយល់អំពីនិយមន័យ  និងពាក្យគន្លឹះសំខាន់ៗទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ កត្តាបណ្តាលអោយមានប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ យេនឌ័រពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើស្រ្តី  និងកុមារ និងការបញ្រ្ជាបយេនឌ័រក្នុងការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងការពិភាក្សាអំពីការរៀបចំកិច្ចតែងការបង្រៀន។

 

រូបថតអនុស្សារីយ៏អ្នកចូលរួមវគ្គបណ្តុះបណ្តាល

កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ក្រុមការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៃក្រសួងកិច្ចការនារី បានចូលរួមឧទ្ទេសនាម ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ដែលមានអ្នកចូលរួមសរុប ៤៥នាក់​ (ស្រ្តី៣៥នាក់) នៅខេត្តសៀមរាប។ គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋាន អំពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ដល់មន្រ្តីទទួលបន្ទុកយេនឌ័រនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក និងទីប្រឹក្សាគម្រោង ដើម្បីមានមូលដ្ឋានចំណេះដឹងក្នុងការបង្រៀនបន្តដល់ មន្រ្តីផ្សព្វផ្សាយ​ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់។  ​​​ ខ្លឹមសារសំខាន់ៗរួមមាន ស្វែងយល់គោលគំនិតគន្លឹះរបស់យេនឌ័រ ស្វែងយល់អំពីនិយមន័យ  និងពាក្យគន្លឹះសំខាន់ៗ ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ យេនឌ័រពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើស្រ្តី  និងកុមារ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការបញ្រ្ជាបយេនឌ័រក្នុងការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងមគ្គទេសក៍សម្រាប់គ្រូបង្គោល។ នៅចុងបញ្ចប់សិក្ខាកាមបានព្រមព្រាងគ្នាលើខ្លឹមសារដែលត្រូវយកទៅ បណ្តុះបណ្តាលបន្តដល់ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ និងមន្រ្តីផ្សព្វផ្សាយឃុំ/សង្កាត់ រួមមាន៖​ ភេទ និងយេនឌ័រ ទួនាទីយេនឌ័រក្នុងសកកម្មភាពកែលម្អជីវភាព និយមន័យអាកាសធាតុ និងធាតុអាកាស និយមន័យនៃការប្រែប្រួលអាកាសធាតុ កត្តាបណ្តាលឱ្យមាន ការប្រែប្រួលអាកាសធាតុ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់នៃការប្រែប្រួលអាកាស​ធាតុមកលើស្រ្តី និងកុមារ។ វគ្គនេះ នឹងគ្រោងចាប់ផ្តើមពីសប្តាហ៏ទី២ ដល់ សប្តាហ៏ទី៤ ខែឧសភា ឆ្នាំ២០១៦។

១. គោលបំណង

២. ស្វែងយល់គោលគំនិតគន្លិះរបស់យេនឌ័រ

៣. ស្វែងយល់អំពីនិយមន័យនិងពាក្យគន្លិះសំខាន់ៗទាក់ទងទៅនិងការប្រែប្រួលអាកាសធាតុ

៤. យេនឌ័រពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ

៥. ផលប៉ះពាល់នៃ​ប្រែប្រួល​អាកាសធាតុលើស្រ្តី និងកុមារ

៦. ការបញ្រ្ជាបយេនឌ័រក្នុងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

៧. មគ្គទេសក៍សម្រាប់គ្រូបង្រៀន និង អ្នកសំរបសំរួល

មតិសំណេះសំណាល និងប្រកាសបើកវគ្គបណ្តុះបណ្តាល​របស់ប្រធានសម្របសម្រួលខេត្តកំពង់ធំ

កាលពីថ្ងៃទី ២៩​ ដល់ ៣០ ខែ ឧសភា ឆ្នាំ ២០១៥ ក្រុមការងារ NCDDS សហការជាមួយក្រសួងកិច្ចការនារី ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីអាហារូបត្ថម្ភសម្រាប់ទារក កុមារតូច ស្រ្តផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដល់មន្រ្តី ទទួលបន្ទុកយេនឌ័រនៅថ្នាក់ខេត្ត និងថ្នាក់ស្រុក និងទីប្រឹក្សាគម្រោងសរុប៤៧នាក់ (ស្រ្តី៣៥នាក់) នៅសាលប្រជុំរបស់ភោជនីយដ្ឋានម្លប់ស្វាយធំ ខេត្តកំពង់ធំ។ គោលបំណងវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្តល់ចំនេះដឹងមូលដ្ឋានគ្រឹះអាហារូបត្ថម្ភដល់មន្រ្តីស្រុកទទួលបន្ទុកយេនឌ័រ អោយសិក្ខាកាមចេះរៀបចំអាហារបន្ថែម (បបរខាប់គ្រប់គ្រឿង) សម្រាប់កុមារតូច និងរៀបចំកិច្ចតែងការមេរៀនមូលដ្ឋានគ្រឹះអាហារូបត្ថម្ភដែលមានលក្ខណៈសមស្របសម្រាប់បណ្តុះបណ្តាលបន្តដល់អ្នកផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ។ ប្រធានបទសម្រាប់វគ្គបណ្តុះបណ្តាលសំខាន់ៗរួមមាននិយមន័យអាហារ និងអាហារូបត្ថម្ភប្រភេទអាហារមុខងាររបស់អាហារទាំង ៣ក្រុមប្រភព និង​ តួនាទីនៃជីវជាតិ និងរ៉ែខនិជរបៀបរៀបចំអាហារពេលអោយបានល្អរបបអាហារប្រចាំថ្ងៃសម្រាប់ស្រ្តីក្នុងវ័យបន្តពូជ តម្រូវការអាហារសម្រាប់ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូនសុវត្ថិភាព និងអនាម័យចំណីអាហារ។

មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានចូលរួមរៀបចំកិច្ចតែងការបង្រៀន និងកំនត់ផែនការសម្រាប់បណ្តុះបណ្តាលបន្ត ដែលប្រធានបទទាំងនេះសម្រប សម្រួលដោយក្រុមការងារមកពី NCDDS។ សិក្ខាកាមបានឯកភាពជាមួយគ្រូឩទ្ទេសក្រសួងកិច្ចការនារីដោយប្រើប្រាស់មាតិកាមេរៀន៖

  1. ការអាហារសំរាប់មាតា កុមារតូច ស្រ្តីបំបៅដោះកូន ស្រ្តីមានផៃ្ទពោះ និងកុមារឈឺ សុវត្ថិភាព និង​ អនាម័យចំណីអាហារដំបូន្មានពីការរៀបចំរបៀបធ្វើម្ហូបសម្រាប់កែលម្អអាហារបន្ថែម និងការដឹកនាំចម្អិនម្ហូប សម្រាប់បណ្តុះបណ្តាលបន្តដល់អ្នកផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់។
  2. មូលដ្ឋានគ្រឹះនៃអាហារួបត្ថម្ភ​(ប្រភេទ និងប្រភពនៃអាហារ)  អនាម័យចំណីអាហារដំបូន្មានពីការរៀបចំរបៀបធ្វើម្ហូបសម្រាប់កែលម្អអាហារបន្ថែម និងការដឹកនាំចម្អិនម្ហូប សម្រាប់បណ្តុះបណ្តាលបន្តដល់សមាជិកក្រុមកែលម្អជីវភាព។

លទ្ធផលតេស្តមុន និងក្រោយវគ្គបណ្តុះបណ្តាល

មុនវគ្គៈ ខ្សោយ ១០ នាក់     មធ្យម ១៤ នាក់        ល្អបង្គួរ ​១៣ នាក់      ល្អណាស់ ០៣ នាក់

ក្រោយវគ្គៈខ្សោយ ០០នាក់  មធ្យម  ០៦នាក់        ល្អបង្គួរ ១១នាក់       ល្អណាស់ ២៣ នាក់

 

១. បទបង្ហាញស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ

២.​ គោលការណ៏ណែនាំវគ្គបណ្តុះបណ្តាលស្តីពីស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ

 

អ្នកផ្សព្វផ្សាយ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់បានសហការណ៍ជាមួយមេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ រៀបចំផ្សព្វផ្សាយអំពី អាហារូបត្ថម្ភសម្រាប់ទារក កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដល់សមាជិកក្រុមកែលម្អជីវភាពចំនួន១២៤១ក្រុមតាមភូមិគោលដៅ ចំនួន១១៩៥ភូមិ ១៩៦ឃុំ និង២៨ស្រុក ក្នុងខេត្តគោលដៅទាំង៥ ចាប់ផ្តើមពីត្រីមាសទី៣ ឆ្នាំ២០១៥។ មាតិកាសំខាន់ៗដែលត្រូវយកមកផ្សព្វផ្សាយមាន មូលដ្ឋានគ្រឹះនៃអាហារួបត្ថម្ភ (ប្រភេទ និងប្រភពនៃអាហារ) អនាម័យចំណីអាហារ ដំបូន្មានពីការរៀបចំរបៀបធ្វើម្ហូបសម្រាប់កែលម្អអាហារបន្ថែម និងការដឹកនាំអនុវត្តផ្ទាល់ធ្វើបបរខាប់គ្រប់គ្រឿង។ ការផ្សព្វផ្សាយមានការគាំទ្រពីមន្រ្តីទទួលបន្ទុកយេនឌ័រថ្នាក់ខេត្ត និងថ្នាក់ស្រុក ទីប្រឹក្សា​ LIMCA និង SSP2។